Thursday, July 11, 2024

💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង!

 🗑️💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚

ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង!










បានចូលរួមសំអាតបរិស្ថានរួមមាននលោកប្រធានសហគមន៍ទេសចរព្រមទាំងលោកមេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំនិង លោកគ្រូអ្នកគ្រូ បុគ្គលិករបស់ សហគមន៍និងប្រជាការពារភូមិបានរួមចំណែកចូលរួមសម្អាតបរិស្ថាននៅក្នុងឃុំកំពង់ឃ្លាំងតំបន់លិចទឹកនៃបឹងទន្លេសាប៕


ទាំងអស់គ្នា យើងកំពុងធ្វើការឆ្ពោះទៅរកបរិស្ថានស្អាត និងបៃតងជាងមុន។

Tuesday, July 9, 2024

ចាប់ពីថ្ងៃនេះតទៅ កាណូតធំ កាណូតតូច អាចដឹកភ្ញៀវតាមធម្មតាវិញ ហើយ មិនចាំបាច់ ជិះស្មាច់ ទៀតទេ

 ថ្ងៃទី១០ ខែ០៧ ឆ្នាំ២០២៤


ចាប់ពីថ្ងៃនេះតទៅ កាណូតធំ កាណូតតូច អាចដឹកភ្ញៀវតាមធម្មតាវិញ ហើយ មិនចាំបាច់ ជិះស្មាច់ ទៀតទេ ។




ចាប់ពីថ្ងៃនេះតទៅ កាណូតធំ កាណូតតូច អាចដឹកភ្ញៀវតាមធម្មតាវិញ ហើយ មិនចាំបាច់ ជិះស្មាច់ ទៀតទេ ។


អាស្រ័យហេតុនេះ សូមជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងនាំភ្ញៀវមកទស្សនាកំសាន្តនិងផ្តិតយកទេសភាពគួរជាទីគយគន់ នៅតំបន់ទេសចរណ៍ធម្មជាតិ កំពង់ឃ្លាំង អោយបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែកព័ត៌មានគោលដៅទេសចរណ៍ ដើម្បីលើកស្ទួយទេសចរណ៍ក្នុងស្រុករបស់យើងឲ្យបានរីកចម្រើនទាំងអស់គ្នា។ 



Monday, July 8, 2024

 សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង)







សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង)

👉ថ្ងៃនេះ អេតមីនសូមណែនាំតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដ៏ស្រស់ត្រកាលមួយ សម្រាប់អ្នកមកលេងខេត្តសៀមរាបមិនគួរមើលរំលង នោះគឺសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។ នៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្តស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដូចជាការអុំទូកកម្សាន្តដើម្បីទស្សនាផ្ទះលើទឹក មើលការចិញ្ចឹមត្រី ចិញ្ចឹមក្រពើ មើលព្រៃលិចទឹក ការដាំដុះបន្លែ ក៏ដូចជា ការធ្វើប្រហុក ត្រីងៀត ត្រីឆ្អើរ របស់ប្រជាពលរដ្ឋក្នុងតំបន់ ។ 

👉សម្រាប់ខាងប្រជាសហគមន៍ផ្ទាល់ ក៏មានកាណូតសម្រាប់ដឹកភ្ញៀវទេសចរ មានផ្ទះស្នាក់ (សម្រាប់ភ្ញៀវទេសចរ ដែលចង់ស្នាក់នៅដើម្បីទទួលបានបទពិសោធប្លែកអារម្មណ៍ ជាមួយនឹងផ្ទះអណ្ដែតទឹក ក៏ដូចជា ញាំអាហារឆ្ងាញ់ៗ ដែលជាភោគផលរបស់បឹងទន្លេសាបផ្ទាល់ (ត្រីធម្មជាតិ ស្រស់ៗ) ដែលមានការរៀបចំដោយផ្ទាល់ពីខាងសហគមន៍។ 

📍ទីតាំងស្ថិតនៅក្នុង ភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

👉សម្រាប់ពត៍មានលម្អិត សូមទំនាក់ទំនងលេខ៖ 0317777040 0965052054

របាយការណ៍បូកសរុបស្ថិតិ ប្រជាពលរដ្ឋទូទាំងឃុំ 

ប្រចាំ ខែមករា គិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤








របាយការណ៍បូកសរុបស្ថិតិ ប្រជាពលរដ្ឋទូទាំងឃុំ 

ប្រចាំ ខែមករា គិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤


ឈ្មោះភូមិ : មានចំនួន ១០ ភូមិ 👇


១. ព្រែកស្រមោច មានចំនួនគ្រួសារ ( ៣៩៦ )

២. ស្ពានវែង មានចំនួនគ្រួសារ ( ២១៨ )

៣. តាអួរស មានចំនួនគ្រួសារ ( ២៣៩ )

៤. ផ្សារឃ្លាំង មានចំនួនគ្រួសារ ( ៣៦៤ )

៥. ចំការយួន មានចំនួនគ្រួសារ ( ២០៧ )

៦. តាច្រនៀង មានចំនួនគ្រួសារ ( ៤២៩ )

៧. អូរតាពុត មានចំនួនគ្រួសារ ( ៣៨៨ )

៨. ជ័យជេត មានចំនួនគ្រួសារ ( ១២៨ )

៩. មុខវត្ត មានចំនួនគ្រួសារ ( ២១៩ )

១០. រទាំង មានចំនួនគ្រួសារ ( ២៤២ )


សរុបចំនួនគ្រួសារទាំង ១០ ភូមិ ( ២៨២៦ )


សរុបចំនួនមនុស្សទូទាំងឃុំកំពង់ឃ្លាំង ( ១០៥៩៧ )


💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង!

 🗑️💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង! បានចូលរួមសំអាតបរិស្ថានរួមមាននលោកប្រធានសហគមន៍ទេសចរព្រមទាំ...