សហគមន៍ទេសចរធម្មជាតិ កំពង់ឃ្លាំង

 


តើអ្នកចង់ឃើញទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃជលសារ រួមជាមួយនឹងបែបបទនៃការរស់នៅរបស់ប្រជាជន ក្នុងតំបន់ភូមិបណ្ដែតទឹកដែររឺទេ?

.




.

.

បងប្អូនអាចទស្សនានូវទិដ្ឋភាពទាំងអស់នេះបាននៅ តំបន់ភូមិបណ្ដែតទឹកមួយ ឈ្មោះថា "កំពង់ឃ្លាំង"។ តំបន់នេះដែលមានចំងាយប្រហែលជា ៥៥ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍បែបធម្មជាតិសហគមន៍ រៀបចំឡើងសម្រាប់ស្វាគមន៌ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នៅពេលដែលបានទៅតំបន់នេះភ្លាម យើងនឹងទទួលបានអារម្មណ៍ស្រស់ស្រាយភ្លឺថ្លា និង ខ្យល់អាកាសធម្មជាតិបរិសុទ្ធ ពីបឹងទន្លេសាប ដែលធ្វើឲ្យទុក្ខកង្វល់ និងភាពតានតឹងមួយចំនួន របស់យើងរសាយបាត់អស់ទៅតាមខ្យល់។ លើសពីនេះទៅទៀត យើងនឹងបានទស្សនា ព្រៃលិចទឹកដែលជា ជម្រកត្រីពងដ៏សំខាន់ ដុះនៅអមសងខាងផ្លូវទឹកដែលយើង ធ្វើដំណើរឆ្លងកាត់។ ចំណែក ឯប្រជាពលរដ្ឋនៅតំបន់នេះវិញ ពួកគាត់មានភាពរស់រាយរាក់ទាក់ និង ទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិនិង អន្តរជាតិគ្រប់ៗគ្នា ទៀតផង។ ពួកគាត់ ភាគច្រើន ប្រកបរបរ ជាអ្នកនេសាទ ដើម្បីចិញ្ចឹមជីវិត រីឯ ផ្ទះរបស់ពួកគាត់វិញ គឺធ្វើអំពីឈើ ហើយបានបណ្ដែតខ្លួននៅលើផ្ទៃទឹកយ៉ាងអស្ចារ្យ។  

____________________

Do you want to see the wonderful scenery of the Tonle Sap lake along with the daily life of the residents on the floating village?

.

.

.

You can see these views at one of the floating village called "Kompong Kleang". "Kompong Kleang" is known as the community based eco-tourism where is located 55 km from Siem Reap city organized in order to welcome both local and international tourists. Once we get there we can feel natural air very fresh and cold from the Tonle Sap lake which take your stressed and tension away with the wind flow. Moreover, we will be able to see the flooded forest which is the important shelter for fish to lay eggs,  growing along the water way as we pass by. The people living in this area are friendly and ready to welcome the nation and international tourist to visit their place. Their daily basis are mostly depends on fishing, and their houses are made of wood and placed on the water.  



1 comment:

💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង!

 🗑️💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង! បានចូលរួមសំអាតបរិស្ថានរួមមាននលោកប្រធានសហគមន៍ទេសចរព្រមទាំ...