Monday, July 8, 2024

 សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង)







សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង)

👉ថ្ងៃនេះ អេតមីនសូមណែនាំតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដ៏ស្រស់ត្រកាលមួយ សម្រាប់អ្នកមកលេងខេត្តសៀមរាបមិនគួរមើលរំលង នោះគឺសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។ នៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្តស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដូចជាការអុំទូកកម្សាន្តដើម្បីទស្សនាផ្ទះលើទឹក មើលការចិញ្ចឹមត្រី ចិញ្ចឹមក្រពើ មើលព្រៃលិចទឹក ការដាំដុះបន្លែ ក៏ដូចជា ការធ្វើប្រហុក ត្រីងៀត ត្រីឆ្អើរ របស់ប្រជាពលរដ្ឋក្នុងតំបន់ ។ 

👉សម្រាប់ខាងប្រជាសហគមន៍ផ្ទាល់ ក៏មានកាណូតសម្រាប់ដឹកភ្ញៀវទេសចរ មានផ្ទះស្នាក់ (សម្រាប់ភ្ញៀវទេសចរ ដែលចង់ស្នាក់នៅដើម្បីទទួលបានបទពិសោធប្លែកអារម្មណ៍ ជាមួយនឹងផ្ទះអណ្ដែតទឹក ក៏ដូចជា ញាំអាហារឆ្ងាញ់ៗ ដែលជាភោគផលរបស់បឹងទន្លេសាបផ្ទាល់ (ត្រីធម្មជាតិ ស្រស់ៗ) ដែលមានការរៀបចំដោយផ្ទាល់ពីខាងសហគមន៍។ 

📍ទីតាំងស្ថិតនៅក្នុង ភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

👉សម្រាប់ពត៍មានលម្អិត សូមទំនាក់ទំនងលេខ៖ 0317777040 0965052054

No comments:

Post a Comment

💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង!

 🗑️💚បរិស្ថានស្អាតចាប់ផ្តើមពីខ្លួនយើង!💚 ធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍យើង! បានចូលរួមសំអាតបរិស្ថានរួមមាននលោកប្រធានសហគមន៍ទេសចរព្រមទាំ...